អំពីយើង
ក្រុមការងារ
ទំនាក់ទំនង៖
អ៊ីម៉ែលក្រុមអ្នករៀបរៀង៖ pratujournal@soas.ac.uk
អាសយដ្ឋាន៖
ក្រុមអ្នករៀបរៀងទស្សនាវដ្តីប្រាទូ – Pratu Editorial Team
℅ SAAAP Project Manager, Room 239
SOAS University of London
Thornhaugh Street, Russell Square
London, WC1H 0XG
UK
ក្រុមអ្នករៀបរៀង៖
ផាងហ្កា អាឌីយ៉ាន់ស្យា (Panggah Ardiyansyah)
ឧត្តមឡាក់ ហ៊ូនត្រាគុល (Udomluck Hoontrakul)
យៀន ង្វៀន (Duyen Nguyen)
សុនេត្រា សេង (Sonetra Seng)
ហៃឌី ថាន់ (Heidi Tan)
បែន រីហ្វដ (Ben Wreyford)
ក្រុមអ្នកប្រឹក្សាយោបល់៖
អាស្លី ថមសុន (Ashley Thompson), ហៃរ៉ាម ដាប់បែលយូ វូដវើត, ប្រធានផ្នែកសិល្បៈអាស៊ីអគ្នេយ៍, ដេប៉ាតឺម៉ង់ប្រវត្តិសិល្បៈ និងបុរាណវិទ្យា
គ្រីស្យាន លូកហ្សានីតស៍ (Christian Luczanits), ដេវីត អែល ស្នែលហ្រ្កូវ, គ្រូបង្រៀនជាន់ខ្ពស់ផ្នែកសិល្បៈទីបេ និងពុទ្ធសាសនា, ដេប៉ាតឺម៉ង់ប្រវត្តិសិល្បៈ និងបុរាណវិទ្យា
គ្រីស្ពីន ប្រេនហ្វូត (Crispin Branfoot), អ្នកជំនាញផ្នែកប្រវត្តិសិល្បៈ និងបុរាណវិទ្យា នៃអាស៊ីខាងត្បូង, ដេប៉ាតឺម៉ង់ប្រវត្តិសិល្បៈ និងបុរាណវិទ្យា
គោលការណ៍
១. ទស្សនវិស័យ និងវិសាលភាព
ទស្សនាវដ្ដីនេះបោះពុម្ពផ្សាយការស្រាវជ្រាវដើមថ្មីៗដែលជំរុញដល់ការយល់ដឹង និងការអភិរក្ស នៃសិល្បៈ និងស្ថាបត្យកម្មព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនានៅតំបន់អាស៊ីអាគ្នេយ៍ពីសម័យបុរាណ រហូតដល់មុនសម័យទំនើប។ ទស្សនាវដ្តីនេះសូមស្វាគមន៍នូវរាល់ការរួមចំណែកពីបញ្ញវន្តនៅក្នុងតំបន់ ដែលគោរពគោលការណ៍របស់ SAAAP ដែលផ្តោតលើ «ការសិក្សាអំពីបរិស្ថានជុំវិញ ចម្លាក់ គំនូរ អត្ថបទជាគំនូរ វាយនភណ្ឌ និងការបង្ហាញជាលក្ខណៈអរូបី និងរូបីនានា។ រួមជាមួយនោះក៏មានការផ្តោតលើការពណ៌នាដែលទាក់ទងនឹងវត្ថុទាំងនោះ និងការសិក្សាទាំងឡាយដែលទាក់ទងនឹងផ្នែកបុរាណវិទ្យា សារមន្ទីរ និងបេតិកភណ្ឌវប្បធម៌។»
Pratu បោះពុម្ពផ្សាយនូវអត្ថបទចម្រុះដែលមានលក្ខណៈពិសេស និងរបាយការណ៍ការងារស្រាវជ្រាវតាមទីតាំងនានា ដោយឈរលើគោលការណ៍វិលជុំ បន្ទាប់មកប្រមូលដាក់ជាក្រុមសម្រាប់ឆ្នាំនីមួយៗ។ ទោះបីជាភាសាអង់គ្លេសជាភាសាគោលដែលយើងប្រើប្រាស់ក្នុងទីនេះក្តី ក៏យើងសូមលើកទឹកចិត្តឱ្យអ្នកនិពន្ធផ្ញើអត្ថបទជាភាសាផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ ហើយយើងនឹងខិតខំត្រួតពិនិត្យ បកប្រែ និងកែសម្រួលលើការងារទាំងនេះបន្ថែមទៀត។ អត្ថបទជាភាសាផ្សេងៗនៅអាស៊ីអាគ្នេយ៍ នឹងត្រូវបោះពុម្ពជាភាសាដើមផង និងភាសាអង់គ្លេសផង។
២. ដំណើរការត្រួតពិនិត្យឡើងវិញ
ការត្រួតពិនិត្យឡើងវិញជាវិធីសាស្រ្តមួយនៃការវាយតម្លៃលើអត្ថបទរបស់អ្នក ដោយអ្នកជំនាញក្នុងវិស័យដែលអ្នកធ្វើការស្រាវជ្រាវ មុនពេលបោះពុម្ព។ វាជាវិធីមួយដើម្បីធានាថា យើងបោះពុម្ពផ្សាយនូវអត្ថបទដែលមានគុណភាពខ្ពស់ ដែលជាឯកសារស្រាវជ្រាវដើម និងដែលមានជាប់ទាក់ទងនឹងការស្រាវជ្រាវដែលពាក់ព័ន្ធពីមុនៗមក ហើយដែលបានរួមចំណែកយ៉ាងពិតប្រាកដចំពោះវិស័យនោះ។ ការត្រួតពិនិត្យឡើងវិញ ផ្តល់នូវមតិកែលម្អ លើការងាររបស់អ្នក និងជាវិធីមួយដើម្បីរកមើលថា តើកំណែសម្រួលមួយណាដែលចាំបាច់។
បន្ទាប់ពីក្រុមអ្នករៀបរៀងវាយតម្លៃអំពីភាពពាក់ព័ន្ធនៃឯកសារព្រាងទៅនឹងទស្សនវិស័យ និងវិសាលភាពរបស់ទស្សនាវដ្តីរួចរាល់ហើយ (សូមមើលខាងលើ) អត្ថបទនោះអាចនឹងត្រូវបដិសេធ(ហើយអ្នកនិពន្ធអាចនឹងត្រូវស្នើឱ្យផ្ញើអត្ថបទរបស់ខ្លួនម្តងទៀត) ឬក៏ត្រូវបញ្ជូនទៅកាន់ក្រុមអ្នកត្រួតពិនិត្យ។
ការត្រួតពិនិត្យឡើងវិញធ្វើឡើងជាពីរដំណាក់កាល៖
១. ក្រុមអ្នករៀបរៀងទាក់ទងអ្នកជំនាញដែលសក្តិសម យ៉ាងហោចណាស់ពីររូប មកត្រួតពិនិត្យបែបអនាមិក (ទាំងអ្នកនិពន្ធ និងអ្នកត្រួតពិនិត្យឡើងវិញទាំងពីរនាក់ មិនត្រូវបានបង្ហាញអត្តសញ្ញាណ និងមិនស្គាល់គ្នា)។ អ្នកត្រួតពិនិត្យត្រូវសង្កេតនូវចំណុចមួយចំនួនដូចខាងក្រោម៖
- ការស្រាវជ្រាវដើម (ជារបស់ខ្លួន)
- ការយល់ដឹងអំពីការស្រាវជ្រាវដែលពាក់ព័ន្ធពីមុនៗមក
- កម្រិតនៃភាពជំនាញ
- ការរួមចំណែកនៅក្នុងវិស័យស្រាវជ្រាវនោះ
- ភាពច្បាស់លាស់ បែបផែនក្នុងការសរសេរ និងរបៀបនៃការបង្ហាញ។
បន្ទាប់មក អ្នកត្រួតពិនិត្យនឹងផ្តល់ជូនការកំណត់មួយ ក្នុងចំណោមការកំណត់ទាំង៥គឺ៖ ទទួលយក ឬទទួលយកដោយមានការកែប្រែតិចតួច ឬទទួលយកដោយមានការកែប្រែធំដុំ ឬបដិសេធ ឬបដិសេធដោយណែនាំឱ្យបោះពុម្ពផ្សាយនៅគ្រឹះស្ថានផ្សេងទៀត។ វាជារឿងធម្មតាទេដែលអត្ថបទដែលផ្ញើមកតម្រូវឱ្យមានការកែប្រែ និងផ្ញើឡើងវិញ។ អ្នករៀបរៀងនឹងលើកទឹកចិត្តអ្នកនិពន្ធក្នុងដំណើរការនេះ ដោយផ្តល់ជូននូវមតិយោបល់របស់អ្នកពិនិត្យជាឯកសារក្នុងទម្រង់មួយយ៉ាងងាយស្រួល ដើម្បីឱ្យអ្នកនិពន្ធអាចធ្វើការកែសម្រួល តាមដាន និងចាត់ចែងបានដោយខ្លួនឯង។
២.អ្នករៀបរៀងនឹងជួយសម្រួលដល់សំណួរនានារបស់អ្នកនិពន្ធអំពីមតិយោបល់នៃការពិនិត្យឡើងវិញ និងត្រួតពិនិត្យបន្ថែមទៀត មុនពេលទទួលយកអត្ថបទសម្រាប់បោះពុម្ពផ្សាយជាផ្លូវការ (ការកែសម្រួល ការរចនា ការបោះពុម្ព)។ ការត្រួតពិនិត្យអាចចំណាយពេលរហូតដល់៦សប្តាហ៍ដើម្បីបញ្ចប់ជាស្ថាពរ។ អ្នកត្រួតពិនិត្យធ្វើការងារនេះដោយស្ម័គ្រចិត្ត ជាមួយនឹងការប្តេជ្ញាចិត្តបន្ថែមលើការងារផ្សេងទៀតរបស់ពួកគេ ដូច្នេះយើងសុំឱ្យអ្នកនិពន្ធពិចារណារឿងនេះ ប្រសិនបើពួកគេត្រូវការបោះពុម្ពការងាររបស់ពួកគេឱ្យបានឆាប់ជាងនេះ។ ជាធម្មតា ពេលវេលាដែលកំណត់សម្រាប់ការងារទាំងនេះគឺចាប់ពី៤ ទៅ៦សប្តាហ៍ អាស្រ័យលើទំហំនៃការកែសម្រួលអត្ថបទនោះ។
៣. គោលការណ៍នៃ Open Access (ការទទួលបានដោយសេរី) និងកម្មសិទ្ធិបញ្ញា
Pratu ផ្តល់ជូននូវការចូលមើលដោយសេរីសម្រាប់មាតិកាស្រាវជ្រាវទាំងអស់ ការបង្រៀន និងការផ្លាស់ប្តូរចំណេះដឹងជាលក្ខណៈសាកល ដោយរក្សានូវការគាំទ្ររបស់ SOAS ក្រោមគោលការណ៍នៃ Open Access។
អត្ថបទទាំងអស់ស្ថិតក្រោមអាជ្ញាប័ណ្ណរបស់ Creative Commons Attribution License (CC BY-NC 4.0)។ នេះមានន័យថា មាតិកាទាំងអស់ទទួលបានការអនុញ្ញាតឱ្យចែករំលែក ចម្លង និងចែកចាយឡើងវិញ ក្នុងវិធីសាស្ត្រ ឬទម្រង់ណាមួយ ដោយមានការលើកលែងទៅតាមការស្នើសុំ។ សូមមើលចំណងជើងរូបភាពនីមួយៗសម្រាប់កម្មសិទ្ធិបញ្ញានៃរូបភាព។ រូបភាពទាំងឡាយណាដែលអមដោយនិមិត្តសញ្ញារក្សាសិទ្ធិ © មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Creative Commons Attribution License និងមិនអាចយកទៅបោះពុម្ពឡើងវិញបានទេ បើគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ។ សម្រាប់ព័ត៌មានបន្ថែមសូមមើល https://creativecommons.org/licenses/by-nc/4.0/
យើងស្នើឱ្យអ្នករួមចំណែកក្នុងទស្សនាវដ្តី Pratu ទាំងអស់ យល់ព្រមតាមលក្ខខណ្ឌខាងក្រោម៖
- អ្នកនិពន្ធនៅតែរក្សាកម្មសិទ្ធិបញ្ញានៃការងាររបស់ពួកគេ ខណៈដែល Pratu មានសិទ្ធិដំបូងគេលើការបោះពុម្ពផ្សាយការងារក្រោម Creative Commons Attribution License។ អ្នកផ្សេងទៀតអាចចែករំលែកការងារនេះដោយមានការថ្លែងអំណរគុណដល់អ្នកនិពន្ធ និងទទួលស្គាល់ថាអត្ថបទនោះបោះពុម្ពជាលើកដំបូងជាមួយ Pratu។
- អ្នកនិពន្ធអាចបោះពុម្ពកំណែនៃការងារនេះនៅកន្លែងផ្សេង ប៉ុន្តែត្រូវបញ្ជាក់ថាបានបោះពុម្ពដំបូងជាមួយ Pratu។ អ្នកនិពន្ធគួរតែជូនដំណឹងដល់ Pratu អំពីបំណងរបស់ពួកគេក្នុងការបោះពុម្ពផ្សាយឡើងវិញលើការងារនេះ។
- អ្នកនិពន្ធអាចចែកចាយកំណែការងារដែលបានអនុម័តរួចរាល់ហើយ នៅកន្លែងផ្សេងទៀតបាន ក្នុងអំឡុងពេលដំណើរការបញ្ជូនអត្ថបទ ឧទាហរណ៍៖ ឃ្លាំងតម្កល់ឯកសាររបស់ស្ថាប័ន ដើម្បីលើកទឹកចិត្តឱ្យមានការទាក់ទងផ្លាស់ប្តូរយោបល់ និងការយោងបន្ថែមទៀត។
លក្ខខណ្ឌទាំងនេះស្របនឹង The Open Library of Humanities: https://www.openlibhums.org/site/about/
៤. សេចក្តីប្រកាសរបស់អ្នកនិពន្ធ
គោលការណ៍នៃការបោះពុម្ពផ្សាយរបស់យើងតម្រូវឱ្យអ្នកនិពន្ធបញ្ជាក់ថា ពួកគេដឹងអំពីគោលការណ៍នៃភាពគ្មានទំនាស់ផលប្រយោជន៍ ក្នុងការបោះពុម្ពផ្សាយជាមួយ Pratu។ ការស្រាវជ្រាវរបស់អ្នកនិពន្ធមិនគួរត្រូវបានគាំទ្រដោយចេតនា ឬការបង្ខិតបង្ខំក្នុងសកម្មភាពដែលពាក់ព័ន្ធនឹងការលួច ឬការធ្វើឱ្យខូចខាតដល់ទីតាំងដែលមានសារៈសំខាន់ខាងបុរាណវិទ្យា និងបេតិកភណ្ឌវប្បធម៌ រួមទាំងការជួញដូរ ឬលក់វត្ថុដែលពាក់ព័ន្ធនឹងបុរាណវិទ្យា និងវត្ថុសិល្បៈដែលទទួលបានដោយខុសច្បាប់។ ច្បាប់ចម្លងដែលមានហត្ថលេខានៃទម្រង់សេចក្តីប្រកាសរបស់អ្នកនិពន្ធគួរតែផ្ញើទៅ Pratu នៅពេលបញ្ជូនអត្ថបទ ឬរបាយការណ៍៖
សេចក្តីប្រកាសរបស់អ្នកនិពន្ធ (Khmer)
ការឧបត្ថម្ភទៅលើទស្សនាវដ្តី និងការពាក់ព័ន្ធទៅដល់ស្ថាប័ន
Pratu ទទួលបានការឧបត្ថម្ភ និងបោះពុម្ពផ្សាយដោយ Southeast Asian Academic Art Programme (SAAAP) ដោយមានការគាំទ្រផ្នែកថវិកាពី Alphawood Foundation។
Pratu ទទួលបានការគាំទ្រដោយដេប៉ាតឺម៉ង់ប្រវត្តិសិល្បៈ និងបុរាណវិទ្យា និង SOAS Research Online នៃ SOAS University of London។
(Khmer – About)